ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃ២៧ មេសា ដល់៣ ឧសភាខាងមុខ កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុង សម្ពាធខ្ពស់ខ្សោយពីប៉ាស៊ីហ្វិក ជាមួយនឹងឥទ្ធិពលជ្រលងទាប រុញច្រានពីមហាសមុទ្រឥណ្ឌា ធ្វើឲ្យសីតុណ្ហភាពឡើងកៅ្ត និងមានភ្លៀងធ្លាក់ លាយឡំ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់។
ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៤-៣៦អង្សាសេ។ ចាប់ពីថ្ងៃ២៧-២៨ មេសា នឹងអាចមានភ្លៀងដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ បន្ទាប់ពីនោះ បរិមាណភ្លៀងនឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ចំណែកបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមាពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៣-៣៥ អង្សាសេ។ ចាប់ពីថ្ងៃ២៧-២៨ មេសា អាចមានភ្លៀងដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ បន្ទាប់ពីនោះ បរិមាណភ្លៀងនឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣៣-៣៥អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕