ព័ត៌មានជាតិ

សម្តេចតេជោ៖ គ្រូទាយ ទស្សន៍ទាយថា ខ្ញុំមានអាយុ ១០១ឆ្នាំ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍គ្រូទាយ បានធ្វើការទស្សន៍ទាយពីអាយុសម្តេចថា សម្តេចនឹងមានអាយុ ១០១ឆ្នាំ ។ ប៉ុន្តែសម្តេចថា ទោះបីជាយ៉ាងណា ក៏សម្តេចអះអាងថា នឹងមិនកាន់អំណាចដល់អាយុ ១០១ឆ្នាំទេ យ៉ាងច្រើនកាន់អំណាច ១០ឆ្នាំទៀតប៉ុណ្ណោះ។

សម្តេចតេជោបន្តថា ឪពុក-ម្តាយ ជីដូន-ជីតា របស់សម្តេចគឺមានអាយុច្រើន ដូចជាឪពុកសម្តេចមានជន្មាយុ​ ៩០ឆ្នាំ ចំណែកជីតា ៩៣ឆ្នាំ និងជីដូន ៩០ឆ្នាំជាងដែរ ។

សម្តេចថា សម្តេចឥឡូវមានអារម្មណ៍ហត់នឿយ ប៉ុន្តែសម្តេចមិនរអ៊ូរទាំនោះទេ ៕

To Top