ព័ត៌មានជាតិ

សត្វគោ ៧ក្បាលងាប់ភ្លាមៗ ដោយសាររថយន្តបុក នៅក្រុងស្វាយរៀង

ស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានបណ្ដាលឲ្យសត្វគោចំនួន ៧ ក្បាលងាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តបុកលន់ដូចរន្ទះ កាលពីវេលាម៉ោង ៣និង៣៥នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ Km ១២៧ និង១២៨ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា អ្នកបើករថយន្តមានឈ្មោះសេង វិទ្យា អាយុ ២៩ មុខរបរ បើកបរ រស់នៅភូមិរកា ឃុំដូនស ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង រថយន្ត ខូចខាតធ្ងន់ ។ ចំណែកសត្វគោងាប់ភ្លាមៗ ៧ក្បាលនៅនឹងកន្លែង ខណ:មិនមានអ្នកចេញមុខដោះស្រាយថា ជាម្ចាស់សត្វគោនោះទេ។

បើតាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ លឿងខ្ចី-ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ៣E ៥៣២៨ ដោយធ្វើដំណើរពីកើតទៅលិច លើផ្លូវជាតិលេខ១ ខណះនោះស្រាប់តែមានសត្វ គោ៧ក្បាល បានដើរឆ្លងផ្លូវពីជើងទៅត្បូង ក៏ត្រូវរថយន្តបុកពេញទំហឹងលាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរតែម្ដង។

សមត្ថកិច្ចបញ្ជាក់ថា ចំពោះម្ចាស់រថយន្តមិនមាន រងរបួសនោះទេប៉ុន្តែរថយន្តខូចខាតទាំងស្រុង ផ្នែកខាងមុខដោយមិនមានអ្នកណាម្នាក់ អះអាងជាម្ចាស់គោនោះទ្បើយ ៕

To Top