ព័ត៌មានជាតិ

សម្តេចតេជោ បានទៅដល់ទីក្រុងសេអ៊ូល និងត្រៀមបន្តទៅអាឡាក់ស្ការ (មានសំឡេង)

សំឡេងសម្ដេចតេជោ ហ៊ុន សែន៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារជាសំឡេងមកនៅមុននេះបន្តិចថា មកម៉ោងប្រមាណជា១២និង៥៥នាទី ម៉ោងនៅស្រុកខ្មែរ (ម៉ោងនៅសេអ៊ូល២ជាង) គឺថា សម្តេចនិងគណៈប្រតិភូបានទៅដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងហើយ ដើម្បីត្រៀមបន្តទៅអាឡាក់ស្ការ រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។

បើតាមសារជាសំឡេងរបស់សម្តេចជាង៤នាទី នារសៀលថ្ងៃទី១០ ឧសភានេះ គឺនឹងត្រូវចំណាយពេលប្រហែលជា៧ម៉ោងនិង៣០នាទីទៀត ទម្រាំទៅដល់អាឡាក់ស្ការ ហើយនឹងបន្តជាង១ម៉ោងទៀត ទៅដល់រដ្ឋធានីវ៉ាស៊ីនតោន ។

សម្តេចថា មកដល់សេអ៊ូលនេះ គឺសម្រាក់ចាក់សាំងយន្តហោះ ហើយនឹងចាក់សាំងម្តងទៀតនៅអាឡាក់ស្ការ ៕

To Top