ព័ត៌មានជាតិ

ចិន គ្រោងវិនិយោគ ដំណាំកាហ្វេកម្ពុជា ដើម្បីផ្គត់ផ្គង់ ទីផ្សារទាំងក្នុងនិងក្រៅប្រទេស

ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រុមអ្នកវិនិយោគចិន បានបង្ហាញគោលបំណង វិនិយោគលើដំណាំកាហ្វេកម្ពុជា (ដាំ កែច្នៃ ផ្គត់ផ្គង់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស) ។

ចំពោះកម្មវត្ថុនៃការវិនិយោគនេះ លោក វេង សាខុន បានសម្តែងការស្វាគមន៍ និងគាំទ្រ ដើម្បីចូលរួមលើកកម្ពស់ផលិតកម្មកាហ្វេកម្ពុជា ឆ្លើយតបតាមតម្រូវការទីផ្សារនាំចេញ។

លោករដ្ឋមន្ត្រី បានជូនយោបល់ ដល់គណៈប្រតិភូ ថាផលិតកម្មកាហ្វេ មានសក្តានុពលនៅខេត្តមណ្ឌលគីរី ហើយបើមានឱកាសអញ្ជើញ ទៅសិក្សាពីលក្ខខណ្ឌអំណោយផល នៃផលិតកម្មនេះ និងជួបពិភាក្សាជាមួយ សហគមន៍កាហ្វេ បើអាចអំពីកិច្ចសហការរវាងក្រុមហ៊ុន និងសហគមន៍ ធ្វើការអនុវត្តផលិតកម្មកសិកម្មតាមកច្ចេកទេសសន្យា។

ចំពោះការងារលម្អិត លោករដ្ឋមន្ត្រី បានណែនាំឲ្យគណៈប្រតិភូ ធើ្វការណាត់ជួបជាមួយ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។

នាឱកាសនេះ លោក វេង សាខុន ក៏បានស្នើសុំឲ្យគណៈប្រតិភូ ធ្វើការសិក្សាពីសក្តានុពល នៃវិស័យវារីវប្បកម្ម ទាំងទឹកសាបនិងសមុទ្រ ដើម្បីធ្វើការវិនិយោគជាខ្សែច្រវាក់ ផលិតកម្មតែម្តង និងនាំចេញ៕

To Top