នយោបាយ

លោក សយ សុភាព៖ បក្សភ្លើងទៀន មិនអាចទាញព្រលឹងនយោបាយ លោក សម រង្ស៊ី ឱ្យចូលស្រុកបានទេ(Video)

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា គណបក្សភ្លើងទៀន ដែលទើបនឹងបង្កើតថ្មី មិនអាចទាញព្រលឹងនយោបាយ លោក សម រង្ស៊ី ឱ្យចូលស្រុកបានទេ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូចច្នេះថា «តើដល់ពេលរំលាយសពជីវិតនយោបាយរបស់គាត់ហើយឬនៅ?

លោក សយ សុភាព បញ្ជាក់ថា «កុំសង្ឃឹមបក្សភ្លើងទៀន អាចប្រោះព្រលឹងនយោបាយ របស់គាត់រស់ឡើងវិញឱ្យសោះ។ មិនអាចមានសម្លេង រហូតដល់យកព្រលឹងនយោបាយ របស់គាត់ចូលស្រុកបានទេ»។

លោកថា គាត់(សម រង្ស៊ី) និង លន់ ណល់ គឺតែមួយដូច្នេះ លន់ ណល់ អស់សង្ខារក្រោយចាញ់ ប៉ុល ពត រត់ទៅអាមរិក រីឯលោក សម រង្ស៊ី ចាញ់រត់ចោលស្រុក ហើយអនាគត នឹងស្ថិតនៅប្រទេសបាំង ជារៀងរហូត។

លោក សយ សុភាព បន្ថែមថា ម៉្យាងប្រទេសដែលលោក សម រង្ស៊ី ពឹងផ្អែក ក៏លែងត្រូវការ ព្រោះផលប្រយោជន៏ របស់ពួកគេជាចម្បង។ ហេតុដូចនេះបានជាលោក កឹម សុខា មានភាពវ័យឆ្លាត ហើយឆក់បានឱកាស និង ប្រើប្រាស់ឱកាសចំពេល។

លោកបន្ថែមថា ដូច្នេះបើលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក អញ្ជើញមកកម្ពុជា នៅចុងឆ្នាំ២០២២ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន មែន មានន័យថា«កម្ពុជាគ្មានអ្នក នយោបាយជាប់ទោសទេ មានតែអ្នកក្បត់រត់ចោលស្រុកទេ ដែលមានទោស»។

To Top