ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ,ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវ សូមព្រះបារមីព្រះ សេ្វតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យសេរីមង្គលថ្វាយ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម។
ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជាអនុញ្ញាតថ្វាយ នៅព្រះសព្ទសាធុការ ពរក្នុងព្រះរាជពិធី ចម្រើនព្រះជន្មាយុ ៦៨យាងចូល៦៩ព្រះវស្សា សូមព្រះអង្គមានព្រះពលានុភាពខ្លាំងក្លា ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនា របស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួតជានិច្ចនិរន្ត តរៀងទៅ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
