ព័ត៌មានជាតិ

ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំ ពិនិត្យសំណើ និងរបៀបវារៈ ចំនួន៣

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ នឹងបើកកិច្ចប្រជុំ ដើម្បីពិនិត្យលើសំណើ និងរបៀបវារៈចំនួន៣ ក្រោមអធិបតីភាព សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។

យោងតាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី១៦ ឧសភា នេះថា របៀបវារៈចំនួន៣ រួមមាន ៖ទី១-ពិនិត្យ និងសម្រេចលើសំណើរបស់ គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ទី២-ពិនិត្យ និងសម្រេចលើសំណើរបស់ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃយណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី សុវត្តិភាពម្ហូបអាហារ ទៅក្នុងរបៀបវារៈសម័យប្រជុំ ព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។

និងទី៣-កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការ សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤៕

To Top