ព័ត៌មានជាតិ

បារាំង ព្រមានថាជម្លោះអ៊ុយក្រែន អាចរីករាលដាល ដល់អឺរ៉ុប

បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថា ហេតុការណ៍បះបោរ នៅតំបន់ Transnistria ប្រទេស Moldova នោះគឺអាចជាលទ្ធផល ដែលបានមកពីការរីករាល ដាលនៃជម្លោះ នៅប្រទេសជិតខាង អ៊ុយក្រែន។

ថ្លែងទៅកាន់សន្និសិតសារព័ត៌មាន ថ្ងៃដដែលនេះ ទៅកាន់មេដឹកនាំប្រទេស Moldova លោកស្រីំ Maia Sandu លោក Macron បានបញ្ជាក់ទៀតថា សកម្មភាពយោធារបស់រុស្ស៊ី ប្រឆាំងនឹងប្រទេសអ៊ុយក្រែន ជារឿងដែលមិណអាចទទួលយកបានឡើយ ហើយវាក៏បាន គម្រាមកំហែងយ៉ាងខ្លាំង ទៅដល់ស្ថេរភាពនៃតំបន់ទាំងមូល ជាពិសេសក៏ដូចជា Moldova ផងដែរ។

គួរឲ្យដឹងដែរថាជាច្រើនសប្តាហ៍ចុងក្រោយនេះ តំបន់ Transnistria ត្រូវបានគេរាយការណ៍ថា បានទទួលរងនូវការវាយប្រហារ ជាច្រើន ដងតាមរយៈដ្រូន ក្បែរទៅនឹងព្រំដែនជាមួយនឹងអ៊ុយក្រែន ហើយភាគច្រើនក្រុមផ្តាច់ខ្លួន ដែលជាអ្នកទទួលខុសត្រូវ ចំពោះបញ្ហានេះនិងត្រូវបាន រដ្ឋាភិបាលចាត់ទុកថា ជាសកម្មភាពភេវរកម្មទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top