ព័ត៌មានជាតិ

គណបក្សឯកភាពជាតិខ្មែរ៖ យុទ្ធនាការស្វែងរក សន្លឹកឆ្នោតថ្ងៃដំបូង ល្អប្រសើរជាងអាណត្តិមុនៗ

ភ្នំពេញ៖ ក្នុងចំណោមគណនយោបាយជាង១០ ដែលបានចុះ ឈ្មោះ ប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ គណបក្សនយោបាយថ្មីមួយ ដែលទើបបង្កើតបាន បានលើកឡើងថាយុទ្ធនាការ ឃោសនាស្វែងរកសម្លេងឆ្នោត ថ្ងៃដំបូង មានភាពល្អប្រសើរ ជាងអាណត្តិមុនៗ។

លោក អ៊ុន ជិម ប្រធានគណបក្សខ្មែរ ឯកភាពជាតិបានលើកឡើងនៅថ្ងៃទី២ ១ខែឧសភា ដែលជាថ្ងៃទីមួយនៃយុទ្ធនាការឃោសនាស្វែងរកសន្លឹកឆ្នោតថាលោកបានធ្វើយុទ្ធនាការស្វែងរកសម្លេងឆ្នោតនៅខេត្តព្រះសីហនុ តាកែវ កំពង់ស្ពឺដោយចែកខិតបណ្ណដល់ខ្នងផ្ទះពលរដ្ឋតែម្តង។

លោកបានបញ្ជាក់ថា”ក្នុងយុទ្ធនាការនេះយើងឃេីញថាប្រព្រឹត្តទៅដោយរលូនមិនមានបញ្ហាអ្វីនោះទេ ដោយមានការសម្របស្រួល ពីគ.ជ.ប. និងអាជ្ញាធរមូលដ្ឋាន។ យើងប្រកាន់គោលជំហរគោរព ច្បាប់គ.ជ.ប និងច្បាប់កម្ពុជា និងគោរពច្បាប់ទំលាប់សមត្ថកិច្ច យើងប្រកាន់ក្រ មសីលធ៌មអ្នកប្រកួត…”។

លោកថា៖ យើងចូលរួមយុទ្ធនាការ ថ្ងៃដំបូងនេះយើងពុំមានបញ្ហា ជាមួយ គ.ជ.ប នឹងសមត្ថកិច្ចនោះទេ យើងគោរពច្បាប់ដែលដាក់ចេញ។ ជាមួយគ្នានោះ ដែលលោកប្រធានបក្សថា ថ្ងៃទី១ នៃយុទ្ធនាការឃោសនាស្វែងរក សម្លេងឆ្នោតនេះ មានភាពល្អប្រសើរ ដោយសារអាជ្ញាធរ មានការសហការនឹងយោគយល់ខ្ពស់ ក្នុងការគោរពច្បាប់នឹងក្រមសីលធម៌ ផ្តល់ឱកាសដល់គ្រប់គណបក្សនយោបាយ ចូលរួមប្រកួតប្រជែង ក្នុងយុទ្ធនាការរៀងខ្លួនៗ។

លោកគូសបញ្ជាក់ថា៖ “អញ្ចឹងថ្ងៃដំបូងនេះ យើងគិតថាល្អតែថ្ងៃបន្ទាប់ទៀត យើងមិនទាន់ហានថា បែបណាដែរ។អីចឹងដើម្បីឲ្យទទួលយកបាន បរិយាកាសមុនបោះឆ្នោត បរិកាសយុទ្ធ នាការនឹងក្រោយបោះឆ្នោត ជាទិភាពទោះបី នេះទើបដឹងថាបែបណាតែថ្ងៃដំបូង យើងទទួលយកបាមល្អប្រសើរ ជាងអាណត្តិមុនៗ”។

លោកថា គណបក្សលោកបានការចុះផ្សព្វផ្សាយ ខិតប័ណ្ណគោលនយោបាយ ថ្នាក់ឃុំទាំងអស់របស់គណបក្ស ឯកភាពជាតិខ្មែរ នៅក្នុងខេត្ត៣គឺខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និង ខេត្តតាកែវបានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការចូលរួម និង ការអបអរ សាទរពីប្រជាពលរដ្ឋតាមមូលដ្ឋានដោយសោមនស្សរីករាយ។ ប្រជាពលរដ្ឋចូលរួមស្វាគមន៍ និង អបអរសាទរបក្សថ្មីមួយនេះ ដោយសារពលរដ្ឋមើលឃើញគោលនយោបាយល្អ យកជាតិ និង ប្រជាពលរដ្ឋជាធំ យកច្បាប់ និង ប្រជាធិបតេយ្យជាធំ និង សេវកម្មបម្រើប្រជា ពលរដ្ឋដោយមិនប្រកាន់បក្សពួកសោះឡើយ។ ជាពិសេស ឡូហ្គូគណបក្ស និង ប្រធានគណបក្សមានលក្ខណៈសុភាពរាបសារ ទន់ភ្លន់ និង មានក្រមសីលធម៌ ល្អគួរអោយគោរព និង ទុកចិត្តបាន។

ជាមួយគ្នានោះដែរលោកប្រធានអ៊ុន ជឹមបានអំពាវនាវអោយពលរដ្ឋចូលរួមគាំទ្រ និង បោះឆ្នោតជូនគណបក្សឯកភាពជាតិខ្មែរ។ ព្រោះគណបក្សលោកនឹងចូ លរួមដោះស្រាយបញ្ហាជូនជាតិ និង ចូលរួមអភិវឌ្ឍជាតិ និង គោរពអោយតម្លៃ និង ផ្តល់ឱកាសអោយគ្រប់មេដឹកនាំនយោបាយរស់នៅបានសុខ និង មានសេចក្តីថ្លៃថ្នូរបំផុត។

លោកមិនធ្វើនយោបាយប្រមាទ ចោទប្រកាន់ លាបពណ៌ និង បំផ្លាញជីវិត និង កិត្តិយសដល់អ្នកនយោបាយណាមួយឡើយ។

សូមជម្រាបថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕

To Top