ព័ត៌មានជាតិ

សម្ដេចតេជោ បង្ហោះរូបយុវជនម្នាក់ ជិះកង់ចាស់ហែបក្ស ដោយពោលពាក្យថា «កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិ តែទឹកចិត្តកូនមិនក្រទេ»

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះរូបភាពយុវជនម្នាក់ជិះកង់ចាស់ ហែបក្សជាមួយនិងទឹកមុខពោរពេញ ទៅដោយទំនុកចិត្តខ្ពស់ អមជាមួយសារយ៉ាងមានអត្ថន័យរបស់សម្ដេចថា «កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិតែ ទឹកចិត្តកូនមិនក្រទេ» ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៤ ឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ទឹកមុខកូនពោរពេញ ដោយស្នាមញញឹមបង្ហាញថា គណបក្សប្រជាជនជារបស់ប្រជាជន ហើយក៏ជារបស់កូនដែរ ដែលកូនត្រូវចូលរួមការពារ ដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ ។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដោយមានបក្ស១៧ចូលរួមប្រកួត និងបើកយុទ្ធនាការឃោស នៅតាមមូលដ្ឋានដែលជាគោលដៅរបស់ខ្លួន៕

To Top