ព័ត៌មានជាតិ

សម្ដេចតេជោ ដឹកនាំគណៈប្រតិភូ ចាកចេញពី Zurich ប្រទេសស្វីស មកកម្ពុជា

ភ្នំពេញ ៖ សម្ដេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា ចាកចេញពី Zurich ប្រទេសស្វីស មកកាន់កម្ពុជាវិញហើយ នៅវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសស្វីស) ត្រូវនឹងម៉ោង១៤និង២០នាទី (ម៉ោងនៅកម្ពុជា) បន្ទាប់ពីបានចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និងកិច្ចប្រជុំនានា នៅស្វីស ចាប់ពីថ្ងៃទី២១ -២៥ ខែឧសភា ឆ្នាំ២០២២ ដោយទទួលលទ្ធផលជាទីមោទក ៕

To Top