ព័ត៌មានជាតិ

លោក កើត រិទ្ធ អញ្ជើញប្រកាស ចូលកាន់តំណែង លោក ឯក ឆេងហ៊ួត ជាព្រះរាជអាជ្ញាថ្មី ខេត្តតាកែវ

តាកែវ ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ នៅព្រឹកថ្ងៃសុក្រ ទី ២៧ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងការប្រកាស់ចូលកាន់តំណែង ព្រះរាជអាជ្ញាថ្មី នៃអយ្យការអមសាលាដំបូង ខេត្តតាកែវ ដោយលោក ឯក ឆេងហ៊ួត ជំនួសលោក ជីវ ចាន់តារា ដែលផ្លាស់ទៅកាន់ជាព្រះរាជអាជា្ញ នៃអយ្យការអមសាលាដំបូងខេត្តកំពត ។

ពិធីនេះក៏មានការអញ្ជើញ ចូលរួមពីលោក អ៊ូច ភា អភិបាលខេត្តតាកែវ សមាជិកក្រុមប្រឹក្សាខេត្តប្រតិភូអមដំណើរ កងកម្លាំងមន្ត្រីរាជាការប្រមាណជា ៣០០នាក់ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា លោក ឯក ឆេងហ៊ួត បានកាន់តួនាទីជាព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត ជិត២អាណត្តិមកហើយ មុនផ្លាស់ទៅជាព្រះរាជអាជ្ញាខេត្តតាកែវ នៅពេលនេះ ដោយឡែកលោក ជីវ ចាន់តារា បានកាន់តំណែង ជាព្រះរាជអាជ្ញាខេត្តតាកែវ ជាង៥ឆ្នាំ មិនផ្លាស់ទៅខេត្តកំពត ៕

To Top