ព័ត៌មានជាតិ

សម្តេចតេជោ នឹងអញ្ជើញទទួលស្វាគមន៍ និងលើកពានរង្វាន់ បាល់ទាត់ពិភពលោក នៅថ្ងៃ១៥ មិថុនា

ភ្នំពេញ ៖ ក្នុងឱកាសដំណើរមកដល់ នៃពាន់រង្វាន់បាល់ទាត់ពិភពលោក “FIFA WORLD CUP-Trophy Tour” នឹងមកដល់រាជធានីភ្នំពេញ នៃកម្ពុជា តាមជើងហោះហើរឯកជនពិសេស នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោកនេះ នៅវិមានសន្តិភាព ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ក្នុងនោះ ក៏មានក្បួនដង្ហែពាន រង្វាន់ពីព្រលានយន្តហោះអន្តរជាតិមកកាន់វិមានសន្តិភាព ។ ចំពោះពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់ បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល១រសៀលដល់ម៉ោង១០យប់ អមដោយតន្រ្តីសម័យកំដរផងដែរ ។

ដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោកលើកទី១ មកដល់កម្ពុជានេះ ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា ៕

To Top