នយោបាយ

លោក សយ សុភាព៖ គណបក្សភ្លើងទៀន កំពុងដើរចូលជ្រោះ ដោយមិនដឹងខ្លួន

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា គណបក្សភ្លើងទៀន កំពុងដើរចូលជ្រោះ ដោយមិនដឹងខ្លួន។

ការលើកឡើងរបស់លោក សយ សុភាព បែបនេះ បន្ទាប់ពីគណបក្សមួយនេះ បាននឹងកំពុងរំលោភលើច្បាប់នៃបោះឆ្នោត ដោយបានយកយីហោ (រូបថត) លោក សម រង្ស៊ី មកប្រើក្នុងការឃោសនា រកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នាពេលនេះ ។

នៅលើគេហទំព័រហ្វេសប៊ុក លោក សយ សុភាព បានផ្ដាំឱ្យពិចារណាលើសកម្មភាពទាំងអស់នេះ និងបានចោទជាសំនួរថា «ចង់មានន័យដូចម្តេច?»។

លោក សយ សុភាព បន្ថែមថា «សម រង្ស៊ី និងកូកនត្រូវបានតុលាការកម្ពុជា កាត់ឱ្យជាប់ទោសរួចហើយ។ ដូច្នេះគាត់និងបក្សពួកគាត់ ប៉ុន្មាននាក់ទៀត ជាទណ្ឌិត ហើយគណបក្សភ្លើងទៀន យកយីហោទណ្ឌិត សម រង្ស៊ី មកប្រើឃោសនា បោះឆ្នោត ឃុំ-សង្កាត់ នាពេលនេះ បានសេចក្តីថា រំលោភច្បាប់បោះឆ្នោត»។

លោកយសង្កត់ធ្ងន់ថា «បក្សភ្លើងទៀន បើទោះបីពេលនេះ មិនទាន់អីតែក្រោយបោះឆ្នោត តើវាសនាបក្សនេះ ដូចអតីតគណបក្សសង្រ្គោះជាតិ ដែរឬទេ?»។

លោកគួសបញ្ជាក់ថា «បើជានយោបាយបក្សភ្លើងទៀន ដើរចូលជ្រោះដោយមិនដឹងខ្លួន»៕

To Top