ព័ត៌មានជាតិ

សម្ដេចតេជោ៖ តាមរយៈ វិធានការប្រយុទ្ធប្រឆាំងកូវីដ ជោគជ័យ ធ្វើឲ្យកម្ពុជា អាចរៀបចំដំណើរការបោះ ឆ្នោតឃុំ-សង្កាត់ បាននាពេលនេះ

ភ្នំពេញ ៖នៅក្នុងជំនួបជាមួយ ប្រតិភូអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centrist Democrat International) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា តាមរយៈ វិធានការប្រយុទ្ធប្រឆាំងកូវីដ បានជោគជ័យ ទើបធ្វើឲ្យកម្ពុជា អាចរៀបចំដំណើរការបោះឆ្នោតឃុំ-សង្កាត់បាននាពេលនេះ។

ក្នុងជំនួប លោក Andres Pastrana និងក្រុមប្រតិភូ បានប្រាប់សម្ដេចតេជោថា លោកពិតជាមានកិត្តិយស ដែលបានអញ្ជើញមកធ្វើជាអ្នកសង្កេតការណ៍ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ នៅកម្ពុជា។

លោកបន្ថែមថា នេះជាលើកទី៣ហើយ ដែលលោក បានមកសង្កេតការណ៍បោះឆ្នោត នៅកម្ពុជា ដែលលើកទី១ គឺនៅក្នុងឆ្នាំ ២០១៧ លើកទី២ ឆ្នាំ២០១៨ និងលើកទី៣ គឺនៅឆ្នាំ២០២២នេះ។ លោកក៏បានជូនពរឲ្យដំណើរការបោះឆ្នោតនៅថ្ងៃស្អែក ដំណើរការដោយរលូន និងប្រកបដោយភាពជោគជ័យ។

ជាការឆ្លើយតប សម្ដេចតេជោបានមានប្រសាសន៍ថា “តាមរយៈ វិធានធានការប្រយុទ្ធប្រឆាំងកូវីដ-១៩ បានជោគជ័យនេះហើយ ទើបធ្វើឲ្យកម្ពុជា អាចរៀបចំដំណើរការបោះឆ្នោត ឃុំ-សង្កាត់ បាននាពេលនេះ”។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោក Andres Pastrana ដែលបានដឹកនាំប្រតិភូ CDI មកសង្កេតការណ៍បោះឆ្នោតនៅថ្ងៃស្អែកនេះ។

សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា រហូតមកដល់ថ្ងៃនេះ រយៈពេលជាង២០ថ្ងៃហើយ ដែលកម្ពុជាមិនមានការឆ្លងជំងឺកូវីដ-១៩ឆ្លងថ្មីនោះទេ៕

To Top