នយោបាយ

លោក ហង្ស ពុទ្ធា ៖ គិតត្រឹមម៉ោង១១ព្រឹក មានពលរដ្ឋទៅបោះឆ្នោតជាង៥លាននាក់ (ជាង៥៦%)

ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមុននេះបន្តិចថា គិតមកដល់ម៉ោង១១ ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ដែលជាថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានប្រជាពលរដ្ឋអញ្ជើញចូលរួមបោះឆ្នោត នៅទូទាំងប្រទេសចំនួន៥ ១៧០ ៤៦៦នាក់ នៃចំនួនពលរដ្ឋសរុប មាននៅក្នុងបញ្ជីបោះឆ្នោតជាង៩លាននាក់ ដែលគិតជាភាគរយ មានចំនួន៥៦,១៧ភាគរយ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយ នៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់៕

To Top