ព័ត៌មានជាតិ

សម្តេចតេជោ ត្រៀមចាក់វ៉ាក់សាំង កូវីដដូសទី៥

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា សម្តេចបានត្រៀមលក្ខណៈរួចជាស្រេចហើយ ដើម្បីចាក់វ៉ាក់សាំងដូសទី៥ ។ សម្តេចថា តាមគម្រោងគឺសម្តេចនឹង ចាក់តាំងពីប៉ុន្មានថ្ងៃមុនមកម្ល៉េះ ប៉ុន្តែដោយសារសម្ពាធឈាមឡើង ក៏ត្រូវពន្យាពេលចាក់។

សម្តេចតបថា មានអ្នកខ្លះនិយាយបំផ្លើសថា ការចាក់វ៉ាក់សាំងកូវីដ តម្រូវឲ្យយកលុយ តែការពិត គ្មានការយកលុយនោះទេ ទោះចាក់រហូតដល់ដូសទី២០ ក៏មិនតម្រូវការឲ្យយកលុយដែរ៕

To Top