ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ តម្កល់ទោស បុរសជាប់ចោទ២នាក់ ជាប់គុក ម្នាក់ៗ ៣០ឆ្នាំ ពាក់ព័ន្ធអំពើ ការព្រួតគ្នា កាប់សម្លាប់បុរស វ័យ៧៣ឆ្នាំ ម្នាក់ ដោយយចោទប្រកាន់ ជាគ្រូអាបធ្មប់ និង ចេះធ្វើអំពើ

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកា តម្កល់ទោស បុរសជាប់ចោទចំនួន ២នាក់ ជាប់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ ក្នុងម្នាក់ៗ ជាប់ពាក់ព័ន្ធអំពើ អំពើឃាតកម្ម គិត ទុកជាមុន ដោយ ព្រួតគ្នាវាយ កាប់ និង សម្លាប់ បុរសវ័យ ចំណាស់ និង ប្រពន្ធរបស់គាត់ ដោយចោទប្រកាន់ជនរងគ្រោះ ជាគ្រូធ្មប់ និង ចេះអំពើអាបធ្មប់ ប្រព្រឹត្ត នៅក្នុង ភូមិ – ឃុំ បឹង បត់កណ្ដាល ស្រុក បាកាន ខេត្ត ពោធិ៍សាត់ អំឡុង ខែ វិច្ឆិកា ឆ្នាំ ២០១៨។

យោងតាមដីការរបស់តុលាការបានអោយដឹងថា ជនជាប់ចោទ ទាំង២នាក់ ខាងលើនេះ មានឈ្មោះ ១- ឈ្មោះ ឃុន ដារ៉ា ភេទ ប្រុស អាយុ ៥៣ ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ ឃុន ចាន់ថន ភេទ ប្រុស អាយុ ៥០ ឆ្នាំ ។ អ្នកទាំងពីរត្រូវបងប្អូន បង្កើតនឹងគ្នា និង មានទីលំនៅ ភូមិបត់កណ្តោល ឃុំបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។

ចំណែកឯ ជនរងគ្រោះ មានឈ្ឡោះ ធូ ឆន ភេទ ប្រុស អាយុ ៧៣ ឆ្នាំ (ត្រូវបាស្លាប់ ដោយ គេកាប់នឹងពូថៅ) និង ប្រពន្ធឈ្មោះហ៊ុន ណែម អាយុ ៧២ ឆ្នាំ (ត្រូវរងរបួសធ្ងន់)។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទទាំង២នាក់ ត្រូវបានសាលាដំបូងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០ សម្រេច ផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ ៣០ ឆ្នាំ ពីបទ « ឃាតកម្មគិតទុកជាមុន » តាមមាត្រា ២៩ និង ២០០ នៃក្រុមព្រហ្មទណ្ឌ។ តែពួកគេបានប្តឹងបាបឧទ្ទរណ៍។

ផ្ទាំងពាណិជ្ជកម្ម

គួររំលឹកថា កាលពីយប់ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ មាន ជនសង្ស័យ ជាឃាតករមួយក្រុម មានគ្នា៤នាក់ ទៅ៥នាក់ បានលបចូលទៅក្នុង ផ្ទះជនរងគ្រោះ រួចទាញកាំភ្លើងស្នប់ បាញ់ស្រី្តជាប្រពន្ធ របួសធ្ងន់ និងចាប់ប្តីវាយសម្លាប់ នៅលើគ្រែ ហើយក្រុមជនសង្ស័យ រត់គេចខ្លួនបាត់។

ករណីឃាតកម្មនេះកើតឡើង កាលពីវេលាម៉ោង១៨និង២០នាទីយប់ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨នៅក្នុងភូមិបត់កណ្តោល ឃុំបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់នៅក្នុងផ្ទះជនរងគ្រោះ ដែលមានប្តីឈ្មោះធូ ឆន អាយុ ៧៣ ឆ្នាំ ត្រូវបានស្លាប់ នៅហ្នឹងកន្លែង ចំណែកឯ ប្រពន្ធឈ្មោះហ៊ុន ណែម អាយុ ៧២ ឆ្នាំ ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរ៕

ដោយ: លីហ្សា

To Top