ព័ត៌មានជាតិ

ទីតាំងល្បែង បាញ់អាប៉ោងមួយកន្លែង ត្រូវបានសមត្ថកិច្ចបង្រ្កាប នៅស្រុកបាកាន!

ពោធិសាត់ ៖ ដោយអនុវត្តន៍ នូវបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាល ខេត្តពោធិសាត់ កម្លាំងនៃអធិការដ្ឋាន នគរបាលស្រុកបាកាន សហការណ៍ជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលរំលេច នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២២ បានបើកកិច្ចប្រតិបត្តិការណ៍ ឆ្មក់បង្រ្កាបនូវទីតាំង ល្បែងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងព្រៃខាងក្រោយ រោងម៉ាស៊ីនតាកុក ស្ថិតនៅក្នុងភូមិរោងតាកុក ឃុំរំលេច ស្រុកបាកាន ខេត្តពោធិសាត់ ។

តាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលស្រុកបាកាន បានអោយដឹងថា ក្នុងកិច្ចប្រតិបត្តិការណ៍ចុះបង្ក្រាប ក្រុមអ្នកញៀមល្បែង បាននាំគ្នារត់ដាក់មេប្រ៉ូច អស់បន្សល់ទុកតែសំភារះ មួយចំនួន ។ ក្នុងនោះសមត្ថកិច្ចនគរបាល បានហៅម្ចាស់ផ្តល់ទីតាំងម្នាក់ និង មេការល្បែងម្នាក់យកមកអប់រំ ហើយអោយវិលត្រឡប់ ទៅលំនៅដ្ឋានវិញ៕

To Top