នយោបាយ

គ.ជ.ប៖ ការបោះឆ្នោតតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ កំណត់យកថ្ងៃ២៣ កក្កដា

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះ​ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ គឺជាអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ផ្ទាំងពាណិជ្ជកម្ម

សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕

To Top