ព័ត៌មានជាតិ

សម្ដេចតេជោ ឆ្លើយតបថា ហេតុអីបានកាប់ព្រៃ? ដោយសារតម្រូវការ ដីធ្លី សម្រាប់បង្កបង្កើនផល ជូនពលរដ្ឋ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឆ្លើយតបអ្នករិះគន់ថា ព្រៃឈើបាត់ទៅណា? បើសិនកុំមានប្រជាជនកើនឡើង ព្រៃឈើអត់មានបាត់ទៅណាទេ ដោយសារតម្រូវការដីធ្លីសម្រាប់បង្កបង្កើនផល ទើបធ្វើឲ្យបាត់បង់ព្រៃឈើ។

ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ នៅទីតាំងអាងទឹកត្រពាំងថ្ម ក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ បានលើកជាសំណួរថា អ្នកចោទប្រកាន់ដាក់បន្ទុកពីការបាត់បង់ព្រៃឈើនៅកម្ពុជា ខណៈពួកគេទាំងនោះ ក៏កាន់កាប់ដីធ្លីសម្រាប់បង្កបង្កើន ផងដែរ។

សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា «ខ្លះនិយាយហើយ និយាយទៀត ហើយខ្វះការគិតពិចារណា សួរថា ព្រៃឈើបាត់ទៅណា? បើសិនកុំមានប្រជាជនកើនឡើង ព្រៃឈើអត់មានបាត់ទៅណាទេ វានៅដដែល។ វាបាត់ព្រៃ តែវានៅដី នៅត្រង់ថា ហេតុអីបានកាប់ព្រៃ? ដោយសារតែតម្រូវការដីធ្លីសម្រាប់ការប ង្កបង្កើនផលហ្នឹងហើយ ដែលធ្វើឲ្យយើងបាត់បង់ព្រៃឈើ»។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោ បន្ដថា ការកាប់ព្រៃឈើ ដើម្បីធ្វើ ដីស្រែ ដីចំម្ការ គ្រាន់តែមួយឆ្នាំៗមានច្រើនណាស់ ដើម្បីជូនប្រជាពលរដ្ឋ។ សម្ដេចរំលឹកថា កាលពីឆ្នាំ១៩៧៩ ការធ្វើស្រែមានទំហំជាង ១លានសែនហិកតាប៉ុណ្ណោះ ប៉ុន្ដែឥឡូវនេះ ផ្ទៃដីបង្កបង្កើនផលជាង ៤លានហិកតា រួចសម្រេចទៅហើយ ដូច្នេះអ្នករិះគន់ទាំងប៉ុន្មាន ត្រូវយល់អំពីបញ្ហានេះ អំពីការបាត់បង់ព្រៃឈើ។

សម្ដេចតេជោ បានបន្ថែមថា ការបាត់បង់ព្រៃឈើ បានមកវិញនូវផលដំណាំសម្រាប់ប្រជាពលរដ្ឋដដែល។ សម្ដេចបន្ដថា កន្លែងខ្លះជំនួសមកវិញ ដាំដើមឈើកៅស៊ូ ដូងប្រេង ជាដើម ខណៈដាំណាំកៅស៊ូ និងដាំណាំឧស្សាហកម្មផ្សេងៗទៀត ជាងកន្លះលានហិកតា។

លើសពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើពួកអ្នករិះគន់ថា បាត់ព្រៃឈើ សូមប្រគល់ដីធ្លី ដែលខ្លួនរស់នៅសព្វថ្ងៃ មកឲ្យរដ្ឋវិញ ដើម្បីដាំកូនឈើឡើងវិញ តើអ្នកឯងហ៊ានទេ?៕

To Top