ព័ត៌មានជាតិ

សម្តេចតេជោ នឹងដឹកនាំបើកកិច្ចប្រជុំ​ គណៈរដ្ឋមន្រ្តី នៅថ្ងៃ៨ កក្កដា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំបើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីនៅថ្ងៃ៨ កក្កដាខាងមុខ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ។

របៀបវារៈមានដូចខាងក្រោម៖
១- សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ។
២-សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូល មិនមែនសារពើពន្ធ។
៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រម ពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័ត ពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៣.១ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ ព្រមលើ
១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាល ពិសេសម៉ាកាវនៃសាធារណរដ្ឋ ប្រជាមានិតចិន ស្តីពីការលុបបំបាត់ ការយកពន្ធត្រួតគ្នាពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។

២-កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល។

៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យកម្ពុជា ចូលជាភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្ដរាយនុក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម៕

To Top