នយោបាយ

សម្ដេច សាយ ឈុំ ប្រាប់សមាជិកបក្សប្រជាជន ត្រូវប្រឹងប្រែងពុះពារជម្នះ និងបន្តសកម្មភាព បម្រើប្រជាជន លុបបំបាត់បាតុភាពអសកម្ម ដែលធ្វើឱ្យប្រជាជនថ្នាំងថ្នាក់

ភ្នំពេញ៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធាន និងជាអគ្គលេខាបក្សប្រជាជនកម្ពុជា បានប្រាប់ទៅកាន់សមាជិកបក្សប្រជាជន ត្រូវប្រឹងប្រែងពុះពារជម្នះ និងបន្តសកម្មភាព បម្រើប្រជាជន លុបបំបាត់ នូវបាតុភាពអសកម្ម ដែលធ្វើឱ្យប្រជាជនថ្នាំងថ្នាក់។

ថ្លែងក្នុង សន្និបាតវិសាមញ្ញ របស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេច សាយ ឈុំ បានលើកឡើងថា ឆ្លងកាត់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានឆ្លុះបញ្ចាំង ពីភាពចាស់ទុំនយោបាយ នៃដំណើការប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា។ ជោគជ័យនេះបានបង្ហាញនូវ ការគាំទ្រដ៏រឹងមាំ និងការផ្ដល់យុត្តិធម៌ ពីប្រជាជនដល់គណបក្ស។

សម្ដេច សាយ ឈុំ បានបញ្ជាក់ថា “យើងមិនត្រូវមានមោទនភាពពេក ចំពោះលទ្ធផលបោះឆ្នោតនេះទេ ដោយយើងត្រូវប្រឹងប្រែងពុះពារជម្នះ ហើយបន្តធ្វើសកម្មភាព ឥតថមថយ ប្រកបដោយប្រសិទ្ធភាព ទាំងក្នុងការអនុវត្តកម្មវិធីនយោបាយ ទាំងក្នុងការកសាងពង្រឹងគណបក្ស ទាំងការផ្សារភ្ជាប់បម្រើប្រជាជន ហើយព្យាយាមលុបបំបាត់ នូវបាតុភាពអសកម្ម ដែលធ្វើឱ្យប្រជាជនថ្នាំងថ្នាក់ ដើម្បីធានាមូលដ្ឋានដ៏រឹងមាំ សម្រាប់ជ័យជម្នះរបស់គណបក្សយើង”៕

To Top