ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឲ្យប្រធានមន្ទីរការងារខេត្តបន្ទាយមានជ័យថ្មី ត្រូវបន្តយកចិត្តទុកដាក់ ឲ្យបានម៉ឺងម៉ាត់ ក្នុងការបំពេញការងារ តាមតួនាទីភារកិច្ចរៀងៗខ្លួនឲ្យបានល្អ និងទាន់ពេលវេលា។

ការលើកឡើងរបស់លោក អ៊ិត សំហេង បែបនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក នួន ស៊ីណា ជាប្រធានមន្ទីរការងារ ខេត្តបន្ទាយមានជ័យ ជំនួសលោក រស់ សារុំ ដែលបានចូលនិវត្តន៍ និងតែងតាំងលោក ខេង តារា ជាអនុប្រធានមន្ទីរការងារ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានស្នើប្រធានមន្ទីរការងារថ្មីត្រូវ ចូលរួមអនុវត្ត រាល់ភារកិច្ចដែលក្រសួង និងរដ្ឋបាលខេ ត្តបន្ទាយមានជ័យប្រគល់ឲ្យ , ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារទាន់ពេលវេលា , ទី៣-ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឲ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា , ត្រូវខិតខំអនុវត្តឲ្យបានម៉ឹងម៉ាត់រាល់បទបញ្ជា និងគោលការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាល ,ត្រូវគោរពឋានានុក្រមការងារបានខ្ជាប់ខ្ជួន សំដៅធានា បាននូវប្រសិទ្ធភាពការងារខ្ពស់ និងចំណុចសំខាន់បំផុត ត្រូវគោរពឲ្យបាននូវអភិក្រមទាំង៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
