ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោក ហូ ជីមិញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត អនាគតបេក្ខជននាយករដ្ឋមន្រ្តី កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ លោកប្រធាន ហូជីមិញ ទីក្រុងហាណូយ ប្រទេសវៀតណាម ។

គិតមកដល់សព្វថ្ងៃនេះ គម្របខួបនៃមរណភាពលោក ហូ ជីមិញ មានប្រមាណជា៥៣ឆ្នាំហើយ (១៩៦៩-២០២២)។

បើតាមការចុះផ្សាយរបស់វិគីភីឌា លោក ហូ ជីមិញ កើតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៨៩០ ។ គាត់ជាអ្នកបដិវត្ត៍វៀតណាម ដែលទទួលឥទ្ធិពលម៉ាក្ស លេនីន ។ គាត់បានឡើងកាន់តំណែង ជានាយករដ្ឋមន្រ្តីកាលពីឆ្នាំ១៩៤៥ ដល់ ១៩៥៥ និង ជាប្រធានាធិបតីនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ពីឆ្នាំ១៩៤៥ ដល់ ១៩៦៩។ គាត់គឺជាស្ថាបនិកវៀតណាម ប្រជាធិបតេយ្យ (វៀតណាមខាងជើងដល់ឆ្នាំ ១៩៧៦ វៀតណាមខាងជើង និង វៀតណាមខាងត្បូង គឺកម្ពុជាក្រោម បានកុម្មុយនិស្តយួនប្រមូលជា សាធារណរដ្ឋសង្គមនិយមនៃវៀតណាម) ជាស្ថាបនិកនៃកងទ័ពប្រជាជនវៀតណាម និងជាស្ថាបនិកនៃពួកយៀកកុង ក្នុងសង្រ្កាមវៀតណាម រហូតដល់គាត់ទទួលមរណភាពនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៦៩ ៕

To Top