ព័ត៌មានជាតិ

ផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដាក់គុក២០ ឆ្នាំ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជាង ៧គីឡូក្រាម នៅភ្នំពេញ

ភ្នំពេញ៖ បុរសជាប់ចោទគ្រឿងញៀន ម្នាក់ កាលពីថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២២ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស ដាក់ពន្ធនាគារ រយៈពេល ២០ ឆ្នាំ និង ពិន័យ ជាប្រាក់ ចំនួន ២០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន និង ជួញដូរគ្រឿងញៀន ជាង ៧ គីឡូក្រាម ប្រព្រឹត្ត នៅចំណុចផ្លូវ៥A បុរី លឹម ឈាងហាក់ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក កេត សុជាតិ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យថ្លែងដឹងថា ជនជាប់ចោទ រូបនេះមានឈ្មោះ ជា ចាន់ដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។

ជនជាប់ចោទ ឈ្មោះ ជា ចាន់ដារ៉ា
ត្រូវបានជាប់ចោទពីបទ: ដឹកជញ្ជូន និង ជួញដូរគ្រឿងញៀន ដោយខុសច្បាប់ នូវ សារធាតុញៀន តាមមាត្រា ៤០ ស្តីពីច្បាប់ការគ្រប់គ្រងគ្រឿងញៀន។

គាត់ត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន
កាលពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវ៥A បុរី លឹម ឈាងហាក់ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន
រឺបអូសបានគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់៧៦២២ក្រាម (ជាង៧ គីឡូក្រាម) ៕ដោយ: លីហ្សា

To Top