ព័ត៌មានជាតិ

ករណីប្លន់ ! កាប់ជនរងគ្រោះ ត្រូវមួយដាវស៊ាំម៉ូរ៉ៃ ហើយយកម៉ូតូជិះគេចខ្លួន បាត់ស្រមោល!

ពោធិសាត់៖ ជនសង្ស័យមួយក្រុមជិះម៉ូតូ ២ គ្រឿងមានគ្នីគ្នាចំនួន ៦ នាក់បានធ្វើសកម្មភាពជិះដេញកាប់ ទៅលើជនរងគ្រោះ ដែលកំពុងជិះឌុបគ្នានៅទល់មុខមណ្ឌល នៃក្តីសង្ឃឹមហៅពេទ្យយីស៌ូ ស្ថិតក្នុងភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់ បណ្តាលអោយត្រូវជនរងគ្រោះ រងរបួសស្រាល ត្រូវស្មាខាងឆ្វេងពីក្រោយ កាលពីវេលាម៉ោង២១និង២០ នាទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ។

បើតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលក្រុងពោធិសាត់ បានអោយដឹងថា ជនរងគ្រោះដែលត្រូវជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ១ក្រុម ជិះម៉ូតូ ២គ្រឿង មានកូរកនចំនួន ៦នាក់ ធ្វើសកម្មភាពលួចដោយប្រើហឹង្សា នោះមានឈ្មោះម៉ៃ ភារម្យ ភេទប្រុសអាយុ ២២ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះសួ សារ៉ាក់ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ 1I 6794 (ជនរងគ្រោះទាំង ២ នាក់រស់នៅភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់)។

អធិការនគរបាលក្រុងពោធិសាត់ លោកវរសេនីយ៍ទោកែវ សារិ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២២នេះថា ពាក់ព័ន្ធ នឹង ករណីលួចដោយប្រើហឹង្សានេះ សមត្ថកិច្ចរបស់លោកកំពុងធ្វើការស្រាវជ្រាវ៕

To Top