ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកក្រគរ

ពោធិសាត់ : ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកក្រគរ ឃាត់ខ្លួនរួមនិងម្សៅក្រាមពណ៌សថ្លា ចំនួន ២៦កញ្ចប់ សង្ស័យជាសារធាតុញៀនកាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២២ ស្ថិតនៅនឹងផ្ទះរបស់ជនសង្ស័យ ក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់។

តាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចនគរបាលស្រុក ឃាត់ខ្លួនបាននោះមានឈ្មោះ យិន សុភាព ភេទស្រី​ អាយុ ៣២ ឆ្នាំ រស់នៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធី៕

To Top