ព័ត៌មានជាតិ

ប្រធានសមាគមលោក ឡី សុភាព៖ ក្នុងនាមជាអ្នកដឹកនាំ ត្រូវចេះជ្រើសរើសមនុស្ស ឲ្យបានត្រឹមត្រូវ ដោយប្រតិបត្តិឥន្ធិបាទធម៌ទាំង៤

ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ព័ន្ធភាពអង្គការ សមាគមនិងវិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានផ្តល់នូវគន្លឹះបន្ថែម ដល់សមាជិកសមាជិកា នៃសមាគមដែលត្រូវបានប្រកាសតែងតាំង និងបញ្ចូលជាមសាជិកភាព ដែលនឹងក្លាយជាអ្នកដឹកនាំជំនាន់ថ្មី ត្រូវតែចេះមើលមនុស្សឲ្យបានត្រឹមត្រូវ ក្នុងការអនុវត្តកិច្ចការងាររបស់ខ្លួន តាមរយៈការប្រតិបត្តឥន្ធិបាទធម៌ទាំង៤ រួមមាន ឆន្ទៈ វីរិយៈ ចិត្តៈ និងវិមង្សា ។

ការលើកឡើងរបស់លោក បណ្ឌិត ឡី សុភាព បែបនេះ ធ្វើឡើង​ក្នុងពិធីសំណេះសំណាល នឹងអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំសមាជិកសមាជិកា យុវជនសេដ្ឋកិច្ចផែនក្រៅប្រព័ន្ធ និងប្រកាសទទួលស្គាល់សមាសភាពសមាគម និងងបញ្ចូលសមាជិកសកម្ម សមាគមសហព័ន្ធវិនិយោគគិនកម្ពុជា សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា និងសមាគមសហព័ន្ធធុរកិច្ច ទីផ្សារបណ្ដាញកម្ពុជា នៅរសៀលបថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ព្រមទាំងមានសមាជិកចូលរួមសរុបជិត១០០០នាក់។

ក្នុងឳកាសនោះ លោក​ បណ្ឌិត ឡី​ សុភាព បានលើកឡើងថា កន្លងមកធុរកិច្ចជន ពាណិជ្ជករ អាជីវករ ជួបការលំបាក ដោយសារតែចាប់យកគោដៅដៃគូសហការខុស មិនត្រូវមុខជំនាញ ប៉ុន្តែពេលនេះមានសមាគម ពាណិជ្ជករ អាជីវក និងធុរកិច្ចជនទាំងអស់ នឹងមានភាពងាយស្រួល ក្នុងកិច្ចការងារទាំងអស់នេះ ហើយកិច្ចការងារទាំងអស់នេះ អាចអនុវត្តទៅបានល្អ ចាំបាច់ត្រូវការឲ្យសមាជិក សមាជិកាទាំងអស់ មានភាពត្រឹមត្រូវច្បាស់លាស់ និងមានមានចំណេះជំនាញ វិជ្ជាជីវៈ ជាពិសេសក្រមសិលធម៌តែម្តង ។

លោកបណ្ឌិត ឡី សុភាព ក៏បានផ្តាំផ្ញើដល់សមាជិក ដែលត្រូវបានប្រកាសតែងតាំង និងបញ្ចូលជាសមាជិក នាឳកាសនេះ ត្រូវដឹងថា ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវមើលមនុស្សឲ្យបានត្រឹមត្រូវ ហើយត្រូវជ្រើសរើសមនុស្សដោយប្រើគន្លឹះ ៤និង៣ ដែលសំដៅដល់ មនុស្សដែលមានឆន្ទៈ វីរិយៈ ចិត្តៈ និងវិមង្សា ខណៈគន្លឹះ៣ សំដៅដល់សច្ចំ ខន្តី និងកត្តញ្ញូតា ជាពិសេសត្រូវមានព្រហ្មវិហាធម៌ក្នុងខ្លួនជាចាំបាច់ ។

លោកបណ្ឌិតបន្តថា ក្លាយជាមេដឹកនាំ មានការតែងតាំង ចាត់តាំង និងបញ្ចូលសមាជិកទៅហើយ យើងត្រូវតែគិតដល់ការងារ៣ ទី១.សមត្ថភាព គឺត្រូវតែមានចំណេះដឹងវិជ្ជាជីវៈ បូកនឹងបទពិសោធន៍ ទី២.លទ្ធភាព ត្រូវតែមានការងារ និងមុខរបរ ដើម្បីធានាលើប្រភពហិរញ្ញវត្ថុត្រឹមត្រូវ និងទី៣ត្រូវតែមានបក្ខពួក ដែលត្រូវមានខ្នងបង្អែកក្នុងរចនាសម្ព័ន្ធរបស់ខ្លួន ដៃគូសហកា និងអ្នកគាំទ្រ ។

នាឳកាសនេះដែរ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានប្រកាសគាំទ្រការប្តេជ្ញាចិត្តរបស់សមាគម ដែលខិតខំបំពេញភារកិច្ចឲ្យកាន់តែប្រសើរ និងផ្តាំផ្ញើថា ក្នុងនាមអ្នកដែលបានទទួលការតែងតាំងថ្មី ក្នុងនោះការតែងតាំងគឺជាការទទួលខុសត្រូវ មានតួនាទីគឺមានការទទួលខុសត្រូវន្ថែម អញ្ជឹងការតែងតាំងមិនមែនតែការទទួលតំណែង ហើយយើងសប្បាយរីករាយ អង្គុយធ្វើមន្ត្រីជើងដប់ ឬអ្នកកាន់តំណែងជើងដប់ ដោយគ្រាន់តែបំពេញភារកិច្ចត្រឹម មួយកន្លែងបានទេ ។ 

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានមានប្រសាសន៍ ទៅកាន់អង្គពិធីទាំងមូលដែរថា បើយើងនិយាយអំពីអំណាចរដ្ឋបាល នោះហើយ គឺជាអំណាចដែលទទួលបានពីការតែងតាំង ឯអំណាចទាំង៤ផ្សេងទៀត គឺជាអទ្ធិពលរបស់បុគ្គល ដែលគាត់ខិតខំរៀនសូត្រ ទទួលបានវិជ្ជាជីវៈ ខិតខំរៀនសូត្រ ឲ្យចេះប្រាស្រ័យទាក់ទង ចេះយល់ពីអ្នកដទៃ ទទួលបានការគាំទ្រពីអ្នកដទៃ ចេះដឹកនាំអ្នកដទៃឲ្យតាមផ្លូវត្រូវ និងចេះប្រមូលផ្តុំកម្លាំង៕

To Top