ព័ត៌មានជាតិ

អភិបាលខេត្តសៀមរាប បញ្ជូនរថយន្ត មកដឹកពលរដ្ឋស្នាក់ នៅចំការលោក ខឹម វាសនាទៅស្រុកកំណើតវិញ

ភ្នំពេញ ៖ អភិបាល ខេត្តខេត្តសៀមរាប លោក ទៀ សីហា នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជូនរថយន្តកងទ័ព និងរថយន្តពេទ្យជាច្រើនគ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋស្នាក់នៅ ចំការលោក ខឹម វាសនា ដើម្បីទៅស្រុកកំណើត និងពិនិត្យសុខភាពជូនពួកគាត់ផងដែរ ។

ការចុះប្រតិបត្តិការនេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជាឲ្យត្រៀមរថយន្តដឹកពលរដ្ឋដែលមកប្រជុំគ្នា នៅចំការរបស់លោក ខឹម វាសនា ត្រឡប់ ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

To Top