ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកនៃ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងភរិយា ព្រមទាំងបុគ្គលិកទាំងអស់ នៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយលោកគី សុខលីម ដែលបានបាត់បង់ ឧបាសក គី ស្រួច ត្រូវជាឪពុកបង្កើត បានទទួលអនិច្ចកម្ម នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។
ក្នុងសារលិខិតនោះ លើកឡើងថា មរណភាពរបស់ឧបាសក គី ស្រួច គឺជាការបាត់បង់ដ៏ធំធេង នូវឪពុកបង្កើត ឪពុកក្មេក ជីតា និងការបាត់បង់ញាតិមិត្តដ៏ឧត្តុង្គឧត្តម ប្រកបដោយព្រហ្មវិហារធម៌ សប្បុរសធម៌ និងការសណ្តោសប្រណី គួរជាទីគោរពស្រឡាញ់៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
