កីឡា

កីឡដ្ឋានថ្មី ខេត្តកំពង់ស្ពឺ នឹងចូលរួមអភិវឌ្ឍន៍ វិស័យកីឡា ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត

កំពង់ស្ពឺ ៖ កីឡដ្ឋានថ្មី នៅក្នុងខេត្តកំពង់ស្ពឺ ដែលដាក់សម្ពោធ ឱ្យប្រើប្រាស់ ជាផ្លូវការ នៅថ្ងៃ នេះក្នុងស្មារតីរួមគ្នា ដើម្បីលើកមុខមាត់ និងកិត្យានុភាព របស់ខេត្ត និងក្នុងគោលបំណងចូ លរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកីឡា ឱ្យកាន់តែរីកចម្រើនឆ្ពោះ ទៅការធ្វើ ជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ។

ថ្លែងក្នុងពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់កីឡដ្ឋានថ្មីខេត្តកំពង់ស្ពឺ លោកឧបនាយករដ្ឋមន្ដ្រីជា សុផារ៉ារដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បាន កោតសរសើរអំពីការវិវត្តរីកចម្រើន នៃសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្តកំពង់ស្ពឺទាំងមូល ក្រោម ការខិតខំយ៉ាងយកចិត្តទុកដា ក់ពីសំណាក់រដ្ឋបា លខេត្តកំពង់ស្ពឺ ក្នុងការផ្ដល់សុខសន្តិភាព ជូនប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ឲ្យមានឱកាសរស់ នៅសុខសប្បាយ ប្រកបដោយសុខុដុមរមនា និងអាចប្រក បមុខរបរចិញ្ចឹមជីវិត បានដោយរលូន ។

លោកបានលើកឡើងថា ក្រៅពីសន្តិសុខសណ្តាប់ធ្នាប់ ក៏សង្កេតឃើញថា មានការរីកចម្រើនគ្រប់វិស័យ ពិសេសទៅលើវិស័យសេដ្ឋកិច្ចផងដែរ ។ ការកើនឡើងនៃការវិនិយោគទុន នៃកម្ពុជាក្រោមការ យកចិត្តទុកដាក់ពីរាជរដ្ឋភិបាល គួបផ្សំនឹងប្រជាជនពោរពេញ ដោយកម្លាំងពលកម្មគ្រប់គ្រាន់ ស្របនឹងគោលនយោបាយដឹកនាំ របស់រាជរដ្ឋភិបាលលើវិស័យសេដ្ឋកិច្ច បានធ្វើឲ្យ មានការរីកដុះដាល នៃរោងចក្រសហគ្រិន ដែលទាំងអស់នេះ ជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងគ្រួសាររបស់កម្មករ កម្មការីនីផងដែរ ។

បន្ថែមពីនេះ លោកបានរំលេចផងដែរថា តាមរយៈ ការចាក់វ៉ាក់សាំងដែលមានការសម្របសម្រួលពីរាជរដ្ឋភិបាល អាចអោយសេដ្ឋកិច្ចជាតិ បើកឡើងវិញសារថ្មី ។

ចំណែកលោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានធ្វើរបាយកា រណ៍ពីស្ថានភាពទូទៅក្នុងខេត្ត ជាពិសេសលើវិស័យអប់រំ យុវជន និងកីឡា ដោយលើកយក ពីស្ថានភាព នៃការសិក្សារបស់សិស្សានុសិស្ស កំឡុងពេល នៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលជំញឲ្យសិស្សានុសិស្សរៀន សូត្រពីបច្ចេកទេស ។ លោក បានបន្តទៀតថា ការចូលរួមពីកីឡាករ កីឡាការិនីក្នុងខេត្ត បានជំរុញដល់ការរីក លូតលាស់នៃវិស័យកីឡា នៅខេត្តកំពង់ស្ពឺ គួរជាទីកត់សម្គាល់ ។

គួរបញ្ជាក់ដែរថាកីឡដ្ឋានខេត្តកំពង់ស្ពឺនេះក៏នឹងក្លាយជាទីលានគោល សម្រាប់ក្រុមបាល់ទាត់ណាហ្គាវើលដ៏អ្វេសស៊ី ដោយក្រុមបាល់ទាត់អាជីពនេះ នឹងយកទីលានកីឡដ្ឋាន ខេត្តកំពង់ស្ពឺស ម្រាប់ការហ្វឹកហាត់ និងទទួលជាម្ចាស់ផ្ទះ ក្នុងជំនួបជាមួយក្រុមបាល់ទាត់នានា។ លើសពីនេះផងដែរ ក្រុមបាល់ទាត់នេះ នឹងជួយហ្វឹកហាត់ដល់ថ្នាលកីឡាករ កីឡាការីនីបាល់ ទាត់ខេត្តកំពង់ស្ពឺដោយគ្រូបង្វឹកជំនាញ នឹងផ្លាស់ប្ដូរបទពិសោ ធន៍ជាមួយកីឡាករ អាជីពផងដែរ ។ កីឡដ្ឋាននេះក៏នឹ ងក្លាយជាទីតាំងបណ្ដុះបណ្ដាល ថ្នាលកីឡាករ កីឡាការីនីក្នុងខេត្តកំពង់ ស្ពឺឱ្យកាន់តែមានសក្ដានុពល និងដើម្បីឱ្យប្អូនៗ កីឡាករ កីឡាការីនីក្នុងខេត្តកំពង់ស្ពឺអាច បំពេញក្ដីស្រម៉ៃរបស់ខ្លួន ។ ក្នុងស្មារតីរួមគ្នាដើម្បីលើកមុខមាត់ និងកិ ត្យានុភាពរបស់ខេត្តផងនិងក្នុងគោលបំណង ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកីឡា ឱ្យកាន់តែរីកចម្រើនឆ្ពោះ ទៅការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះផងដែរ ។ ការសាសង់កីឡដ្ឋាននេះ បន្ទាប់ពីទទួលបានការឯកភាព គាំទ្រ ពីភាគីពាក់ព័ន្ធ ជាពិសេស រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការផ្ដល់ ជម្រើសទីតាំងដីមួយចំនួន សម្រាប់ការសាងសង់នៅឆ្នាំ ២០១៨ ។

ក្រុមការងារបាន ចាប់ផ្ដើមសិក្សា លើគម្រោងទាំងមូល ដោយចាប់ផ្ដើមពីការ កំណត់យកទីតាំង សាកសម និងការសិក្សាលើប្លង់ ទីលានបាល់ទាត់ អាគារកីឡាដ្ឋាន ប្រព័ន្ធទឹក ភ្លើង និងហេដ្ឋារចនាស ម្ព័ន្ធជុំវិញជាពិសេសគឺ ការងារកៀរគរ សប្បុរសជនឲ្យ មានការចូលរួមឧ បត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកាដើម្បីដំណើរការគម្រោង ។ កីឡដ្ឋានត្រូវបានសាងសង់លើផ្ទៃដីទំហំ ៤៣.៤០២ម៉ែត្រក្រឡា មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ដែលមានចម្ងាយប្រមាណជាង ៤គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ ក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
កីឡដា្ឋននេះ បានត្រូវបានបើកការដ្ឋាន សាងសង់នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ និងបានបញ្ចប់ការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នេះ ៕

To Top