ព័ត៌មានជាតិ

ក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា ថ្នាក់កណ្ដាល ចុះជួយឃុំសង្កែ ប្រគេនទេយ្យវត្ថុ និងបច្ច័យចំនួន៧វត្ត នៅស្រុករំដួល ខេត្តស្វាយរៀង

ស្វាយរៀង ៖ លោកស្រីហ៊ឹម ម៉ាលី ក្រុមការងារ ថ្នាក់កណ្ដាល គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ ប្រគេនទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដល់វត្តចំនួន ៧ នៅក្នុងស្រុករំដួល ក្នុងឱកាសវេនទីបី នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យដ៏ធំមួយ សម្រាប់ពុទ្ធសាសនិកជន ធ្វើបុណ្យទានជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលដល់ញាតិការទាំង ៧ សន្ដានដែលបាក់បែកចិត្តឋាន ទៅលោកខាងមុខផងដែរ។

ថ្លែងនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌវេនទី ៣លោកស្រីហ៊ឹម ម៉ាលី បានថ្លែងនូវការកោតសរសើរ ដល់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់នៅក្នុងឃុំសង្កែ ដែលបានការពារសន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរ ជាពិសេសក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌនេះផងដែរ។

ជាមួយគ្នានេះលោកស្រីហ៊ឹម ម៉ាលី ក៏បានក្រើនរំលឹកដល់លោកគ្រូអាចារ្យដែលកំពុងបំពេញតួនាទីត្រូវប្រកាន់ខ្ជាប់ នៅវិជ្ជាជីវៈរបស់អាចារ្យឲ្យបានត្រឹមត្រូវ ព្រោះអាចារ្យ គឺជា បុគ្គល ដែលគួរទីគោរពនិង ជាអ្នកបង្កើត ទំនាក់ទំនង ល្អ រវាង ពុទ្ធបរិស័ទ និង ព្រះ សង្ឃ ហើយ រាល់ កម្មវិធី ទាំង អស់ របស់ ព្រះ ពុទ្ធ សាសនា ត្រូវ មានការ ចូលរួមពីអាចារ្យ ទើបកម្មវិធីនេះ មានដំណើរ ការប្រកប ដោយភាពរលូនម៉្យាងទៀតអាចារ្យ ក៏បានដើរតួនាទីជាអ្នកកាន់ កម្ម វិធី ផង សូត្រធម៌ ឆ្លើយឆ្លងជាមួយ ព្រះសង្ឃផង នាំពុទ្ធបរិស័ទ្ធ ឱ្យចេះសូត្រធម៌ តាមផង និង ជួយសំរបសំរួល ចាត់ចែងទេយ្យវត្ថុ និងថវិកា ប្រគេន ព្រះ សង្ឃ ផងដែរ ដូច្នេះត្រូវគោរព តាមគន្លងនៃព្រះពុទ្ធសាសនាឲ្យបានត្រឹមត្រូវ ទើបជាអាចារ្យដ៏គំរូដែលពុទ្ធបរិស័ទគោរពប្រតិបត្តិតាម។

ជាមួយគ្នានេះលោកស្រីហ៊ឹម ម៉ាលី ក៏បានអំពាវនាវ ដល់អាជ្ញាធរ ប្រជាពលរដ្ឋ ត្រូវបន្តចូលរួមថែរក្សា សុខសន្តិភាពនិងស្ថិរភាពនយោបាយ ឲ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីមានឱកាសអភិវឌ្ឍន៍ ប្រទេសឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀត ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី បាននាំមកនូវការបង្រួបបង្រួមជាតិ ការអភិវឌ្ឍន៍លើផ្ទៃ ប្រទេសទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ។

បន្ថែមលើសពីនេះអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ត្រូវ បន្តថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ គោរពច្បាប់ចរាចរណ៍ បង្ក្រាបបទល្មើសគ្រឿងញៀន គ្រប់ប្រភេទនៅមូលដ្ឋាន ដោយត្រូវអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យបានល្អ ដើម្បីធនាបានសន្តិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានរស់នៅដោយសុខសាន្ត ។

នៅក្នុងឱកាសនោះលោកស្រីហ៊ឹម ម៉ាលី បានប្រគេនបច្ច័យដល់ព្រះសង្ឃ ចំនួន៧អង្គ ក្នុងមួយអង្គថវិការចំនួន២៥មុឺនរៀល និងបច្ច័យកសាងចំនួន៧វត្ត ក្នុងមួយវត្តថវិកាចំនួន១២០០០០០រៀល ចំណែកឯប្រជាពលរដ្ឋចូលរួមក្នុងម្នាក់ៗ ក៏ទទួលបានសារុង១ក្រមា១និងថវិកាមួយចំនួនផងដែរ៕

To Top