ព័ត៌មានជាតិ

ពលរដ្ឋ ត្រូវទុកដាក់សំរាមត្រឹមត្រូវ ព្រោះជាប្រភពនាំឲ្យ កកស្ទះប្រព័ន្ធលូ (Video)

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាផ្លូវថ្នល់ ព្រមទាំងសម្អាតចិញ្ចើមផ្លូវមុខផ្ទះ និងទុកដាក់សំរាមត្រឹមត្រូវ ព្រោះសំរាមជាប្រភពនាំ មកនូវការកកស្ទះប្រព័ន្ធលូ។

នាឱកាសនោះចុះត្រួតពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនរ៉ូប៉ូត ដើម្បីត្រួតពិនិត្យប្រព័ន្ធលូ ក្នុងក្រុងសៀមរាប នាថ្ងៃទី១៣ កញ្ញា លោក ស៊ុន ចាន់ថុល បានថ្លែងថា «សំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាផ្លូវថ្នល់របស់យើងទាំងអស់គ្នា សម្អាតចិញ្ចើមផ្លូវមុខផ្ទះឲ្យបានស្អាត ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ពីព្រោះសំរាមជាប្រភព នាំមកនូវកកស្ទះដល់ប្រព័ន្ធលូ»។

លោកបន្ដថា ជាពិសេសកុំចាក់ដីខ្ពស់ជាងផ្លូវ ដែលអាចបង្កឲ្យជន់លិច ធ្វើឲ្យផ្លូវឆាប់ខូចមុនអាយុកាល។

ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យ និងចាត់វិធានការដោះស្រាយ ក៏ដូចជាស្វែង រកមូលហេតុនៃការ បង្កឲ្យមានជំនន់ទឹកភ្លៀង ជន់លិចបណ្តាផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប បង្កការបាក់ច្រាំងដងស្ទឹងសៀមរាប និងខូចខាតដល់ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ៕

To Top