ព័ត៌មានជាតិ

បុរសជនជាតិវៀតណាមម្នាក់ លោតសម្លាប់ខ្លួនពីអាគារ ដោយមិនទាន់ដឹងមូលហេតុ

ស្វាយរៀង ៖ បុរសជនជាតិវៀតណាមម្នាក់ លោតសម្លាប់ខ្លួនពីលើអាគារ នៅចំនុចផ្លូវបេតុង ខាងក្រោយភោជនីយ៍ដ្ឋានវីននីសថ្មី កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ NGYUEN PHUC HAU អាយុ ២១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ខេត្តកាវម៉ៅ ប្រទេសវៀតណាមកាន់លិខិតឆ្លងដែនលេខ K0262310 ។

កម្លាំងនគរបាលប៉ុស្ដិ៍ នគរបាលរដ្ឋបាលបាវិត នៃអធិការដ្ឋាន នគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញ​ ការិយាល័យនគរបាល បច្ចេកទេសនិងវិទ្យាសាស្ត្រ ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ឃើញថាសាកសព ខាងលើនេះ គឺស្លាប់ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ។

បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចបញ្ជូន តាមរថយន្តទៅប្រគល់ ជូននាយកដ្ឋាន បច្ចេកទេស និងវិទ្យាសាស្ត្ររក្សាទុក នៅសាលតម្កល់សព វត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីបន្តតាមច្បាប់ ៕

To Top