ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសសង្ស័យ មេខ្លោងគ្រឿងញៀន២នាក់ និង ដកហូត គ្រឿងញៀនជិត៨ គីឡូក្រាម

ភ្នំពេញ: កម្លាំងសមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ កាលពីអាធ្រាត ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២២ បានបង្រ្កាបបទល្មើស ជួញដូរគ្រឿងញៀន និង បានឃាត់ខ្លួន ជនសង្ស័យចំនួន ២នាក់ ព្រមទាំងរឹបអូសបានគ្រឿងញៀន ចំនួនជិត ៨ គីឡូក្រាម នៅក្នុងខ័ណ្ឌមានជ័យ និង បឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា: ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ : ទី ១-ឈ្មោះ ទូច កុកហ៊ាង ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ ។ និង ទី ២-ឈ្មោះ ហុង ស្រេង ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ខ្មែរ។

ចំណែកឯវត្ថុតាង ដែលរឹបអូសបានរួមមាន: ថ្នាំញៀនប្រភេទកេតាមីន(KETAMIN) ទម្ងន់សុទ្ធ២៩៦ក្រាម និង អ៊ិចស្តាស៊ី(MDMA) ទម្ងន់សុទ្ធ៧គីឡូនិង៥១២.៦៩ក្រាម។

សរុបសារធាតុញៀន មានចំនួន: ៧ គ.ក្រ ៨០៨.៦៩ក្រាម។ និង សារធាតុគីមី ចំនួន ៣ គ.ក្រ ៣៦៥.២ក្រាម។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ និង វត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដើម្បីរៀបចំបែបបទ និង សំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ដោយ: លីហ្សា

To Top