ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនបង្កហឹង្សា២នាក់​ នៅស្រុកតាលោសែនជ័យ!

ពោធិ៍សាត់: ជនសង្ស័យបង្កហឹង្សាទៅលើអ្នកដទៃចំនួន ២ នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្ទះរុងសហការណ៍នឹងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកតាកោសែនជ័យ​ ឃាត់ខ្លួនបានកាលពីវេលាម៉ោង ២០ និង ៥៥ នាទីថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២២ក្នុងករណីបានបង្កហឹង្សាដោយយកដុំថ្មគប់ទៅលើជនរងគ្រោះឈ្មោះសេង ភារ៉ា ភេទប្រុសអាយុ ២៤ ឆ្នាំនៅក្នុងកម្មវិធីភ្ជុំបិណ្ឌក្នុងវត្តថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់បណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់បាក់ធ្មេញអស់ ២ និង បាក់ក្តោងច្រមុះ។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់បានមានឈ្មោះស៊ឹម សាគុណ ហៅផ្លយ ភេទប្រុសអាយុ ២៥ ឆ្នាំ និង ឈ្មោះវ៉ាន់ ណារះ ភេទប្រុសអាយុ ២៦ ឆ្នាំ រស់នៅភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់។


បច្ចុប្បន្នជនសង្ស័យទាំង ២ នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធី៕

To Top