ព័ត៌មានជាតិ

ខេត្តកំពង់ធំ លើកពេលរៀបចំពិធីអុំទូកដោយសារកម្ពស់ទឹកស្ទឹងសែន ហក់ឡើងខ្លាំង

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការលើកពេល ពិធីអុំទូកខេត្តកំពង់ធំ ឆ្នាំ២០២២ ដែលគ្រោងធ្វើនៅថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ ។

តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា ដោយកត្តាស្ថានការអាកាសធាតុ និងកម្ពស់ទឹក ស្ទឹងសែនកំពុងហក់ឡើងជាបន្តបន្ទាប់ មិនអាចឲ្យទូកអុំឆ្លងកាត់ក្រោមស្ពានបាន ដូច្នេះពិធីអុំទូកដែលគ្រោង រៀបចំឡើង នៅថ្ងៃ១៤-១៥កើត ខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ ត្រូវលើកពេលទៅក្រោយ។ ពិធីអុំទូកនេះនឹងរៀបចំនៅពេលដែលកម្ពស់ទឹកស្ទឹងសែនមានលក្ខណៈសមស្របអាចរៀបចំពិធីបាន សម្រាប់កាលបរិច្ឆេទជាក់លាក់ រដ្ឋបាលខេត្តនឹងជូនដំណឹង ជាថ្មី ៕

To Top