ព័ត៌មានជាតិ

ឧត្តមនាវីឯក ទៀ សុខា និងប្រតិភូ អញ្ជើញចូលរួម​ កិច្ចប្រជុំ​ដកពិសោធន៍ ស្តីពីបណ្តាញព័ត៌មានទាន់ហេតុការណ៍ នៅវៀតណាម

ភ្នំពេញ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ​​ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ​ សន្តិសុខលម្ហសមុទ្រ ព្រមទាំងប្រតិភូអមដំណើរ នៃកងទ័ពជើងទឹក នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួម កិច្ចប្រជុំដកពិសោធន៍​ ស្តីពីបណ្តាញព័ត៌មានទាន់ហេតុការណ៍ រវាងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ជាមួយឆ្មាំសមុទ្រវៀតណាម នៅទីក្រុងហាណូយ នៃសាធារណរដ្ឋ​ សង្គមនិយមវៀតណាម ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងថា លោកឧត្តមនាវីឯក ទៀ សុខា បានដឹកនាំប្រតិភូទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំដកពិសោធន៍ ស្តីពីបណ្តាញព័ត៌មានទាន់ហេតុការណ៍ ជាមួយឆ្មាំសមុទ្រវៀតណាម នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២៕

To Top