នយោបាយ

លោក សុខ ឥសាន ៖ ថាច់ សេដ្ឋា និងគង់ ម៉ូនីកា កើតចេញពីបក្សចាញ់ គឺមិនបានធ្វើឲ្យបក្សប្រជាជន ព្រួយបារម្ភទេ

ភ្នំពេញ ៖ ក្រោយពីគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែររួបរួមគ្នា ព្រមទាំងផ្តល់តួនាទីឲ្យលោក គង់ គាំផងនោះ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ការរួបរួមរបស់បក្សទាំង២នេះ ដែលមានលោកថាច់ សេដ្ឋាខាងបក្សភ្លើងទៀន និងលោកគង់ ម៉ូនីកា មេបក្សឆន្ទៈខ្មែរ សុទ្ធតែកើតចេញពីគណបក្សចាញ់ឆ្នោត ដូច្នេះគឺបានមិនធ្វើឲ្យបក្សប្រជាជ នព្រួយ បារម្ភអ្វីនោះទេ ។

លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃ៥ តុលាថា “ថាច់ សេដ្ឋានិង គង់ ម៉ូនីកា សុទ្ធតែចេញពីគណបក្ស ដែលចាញ់ ដូច្នេះការរួបរួមមកវិញ របស់អ្នកទាំង២នេះ មិនធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ព្រួយបារម្ភទេ ព្រោះជាអ្នកចាញ់ស្រាប់” ។

លោកថា ទោះបីប្រើពាក្យរួបរួម ឬចុះចូលក៏ដោយ ក៏ខ្លឹមសារពិត គឺចាញ់ចេញពីចាញ់ហើយចាញ់ ចូលជាមួយចាញ់វាជារឿងដដែលៗនៅតែចាញ់។
លោកលើកជាសំណួរថា ហេតុអ្វីបានជាគណបក្សរួបរួមគ្នា ដោយសារតែខ្សោយ ទើបបានជារួបរួមគ្នា បើខ្លាំងមិនចាំបាច់ត្រូវរួបរួមទេ។

លោកបន្តថា អ្នករួបរួមគ្នានិយាយយកល្អមើល តែតាមពិតមិនមែន ដើម្បីលទ្ធិប្រជាធិបតេយ្យស្អីទេ គឺជាការ ស្វះស្វែងរកអំណាច ដែលមិនអាចបានតែប៉ុណ្ណោះ។

លោកឲ្យដឹងទៀតថា កាលបែកបាក់គ្នាគេថា ដើម្បីប្រជាធិបតេយ្យដល់រួបរួមគ្នាវិញ ក៏គេថាដើម្បីប្រជាធិបតេយ្យដែរ មានន័យថា គេយកប្រជាធិបតេយ្យជាឡប់ឡែ ។

សូមបញ្ជាក់ថា កាលពីថ្ងៃ៣ តុលាគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀនប្រកាសរួបរួមគ្នា។ មួយថ្ងៃបន្ទាប់បក្សភ្លើងទៀនបានផ្តល់តួនាទីធំល្មមឲ្យលោក គង់ គាំ បច្ចុប្បន្ន ជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ហើយដែលត្រូវជាឪពុក លោក គង់ មុនីកា ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ។

ស្របពេលបក្សទាំងរួបរួមគ្នានេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងលោក គង់ មុនីកា ពីឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់៕

To Top