ព័ត៌មានជាតិ

ព្រឹទ្ធសភា កំណត់យកថ្ងៃ១១ តុលា បន្តសម័យប្រជុំលើកទី៩

ភ្នំពេញ៖ ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ បន្តសម័យប្រជុំលើកទី៩ ព្រឹទ្ធសភានីតិកាលទី៤ ដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធី សារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀង វិនិយោគទូលំទូលាយអាស៊ាន។

ការកំណត់កិច្ចប្រជុំនេះ ក្រោយព្រឹទ្ធសភាបើក កិច្ចប្រជុំក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភានៅព្រឹកនេះ៕

To Top