ព័ត៌មានជាតិ

ឃុំខ្លួនបុរសត្រូវចោទ៦នាក់  ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

ភ្នំពេញ ៖ បុរសង្ស័យជាមុខសញ្ញាប្រើប្រាស់ និង ជួញដូរគ្រឿងចំនូន ៦នាក់ កាលពីថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២២ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តក្រចេះ  សម្រេចធ្វើការឃុំខ្លួន និង បាបបញ្ជូនខ្លួន ទៅឃុំខ្លួន ជាបណ្តោះ អាសន្ន ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ប្រព្រឹត្ត  នៅចំណុចស្ពានថ្ម ភូមិថ្នាក់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

យោងតាមដីការរបស់តុលាការ បានឲ្យដឹងថា ជនត្រូវចោទទាំង៦នាក់នេះ មានឈ្មោះ  ទី១-ឈ្មោះ ស្រង់ ផា អាយុ ២០ឆ្នាំ ។ទី ២៖ ឈ្មោះ មាន មុី អាយុ៣០ឆ្នាំ ។ ទី៣៖ ឈ្មោះ រ៉ុន ស្រ៊ាង អាយុ ២៧ ។ ទី៤-ឈ្មោះ អឿន បេន ហៅទូច ។ ទី ៥-ឈ្មោះ សល់ ពិសិដ្ឋ អាយុ១៧ឆ្នាំ ។ និង ទី ៦- ឈ្មោះ ស៊ន អូន ហៅក្អូន អាយុ ៣៧ ឆ្នាំ ។

ពួកគេទាំង៦នាក់ មានទីលំនៅ ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

ពួកគេត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ៖ »រក្សាទុក និង ប្រើប្រាស់ ដោយខុសច្បាប់ នូវ សារធាតុញៀន» និង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ៦ និង ទី ៧ ខែ តុលា ឆ្នាំ ២០២២ នៅ ភូមិថ្នាក់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

ក្រោយឃាត់ខ្លួន,សមត្ថកិច្ចនគរបាល ដកហូត បាន គ្រឿងញៀនប្រភេទម៉ាទឹកកកសរុប ចំនួន ៣៧ កព្ចាប់  ម៉ូតូចំនួន០២គ្រឿង  ជញ្ជីងអេឡិចត្រូនិច សម្រាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង, ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទ ចំនួន១គ្រឿង៕

ដោយៈ លីហ្សា

To Top