ព័ត៌មានជាតិ

ក្រុមបាញ់កាំភ្លើង កងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ត្រៀមចូលរួមប្រកួត បាញ់កាំភ្លើងដៃ (AARM អាស៊ាន) នៅប្រទេសវៀតណាម ទទួលបានការ យកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំ

ភ្នំពេញ ៖ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ជំនួសមុខឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាល ផ្តាំផ្ញើជាមួយ ក្រុមបាញ់កាំភ្លើង កងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ចំនួន០៤នាក់ ដែលបានទទួលការ អនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅចូលរួមក្នុងកម្មវិធីប្រកួតបាញ់កាំភ្លើងដៃ (AARM អាស៊ាន) នៅប្រទេសវៀតណាម ដែលមុនពេលប្រកួត ក្រុមបាញ់កាំភ្លើងដៃ ទាំង ០៤នាក់នេះ ត្រូវទៅហ្វឹកហាត់សមដៃត្រៀម នៅប្រទេសវៀតណាម ជាមុនរយៈពេល១ខែ ។

នាឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងអំណោយបន្ថែម របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានថវិកា និងសម្ភារៈជាច្រើនមុខ ជូនដល់ក្រុមបាញ់ កាំភ្លើង ទាំង០៤នាក់ ជាចំណងដៃ មុនចេញដំណើរ និងបានជូនពរ សូមឲ្យក្រុមបាញ់កាំភ្លើងទាំងអស់ ចេញទៅប្រកួត ប្រកបដោយសុវត្ថិភាព និងទទួលបានចំណាត់ថ្នាក់ល្អ នាំយកកិត្តិយស មកជូនប្រទេសកម្ពុជាវិញ ផងដែរ៕

To Top