ព័ត៌មានជាតិ

លោក ដួង តារា ដឹកនាំក្រុមការងារ នាំយកអំណោយ ជូនពលរដ្ឋនិងកងកម្លាំងសរុប ៤២៥នាក់ ស្ថិតនៅឃុំតាក្រី ស្រុកកំរៀង

ភ្នំពេញ៖ លោក ដួង តារា ដ្ឋលេខាធិការទីស្តីការ និងជំនួយការផ្ទាល់សម្តេចតេជោ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបាត់ដំបង ដើម្បីយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋ- កងកម្លាំងសរុប ៤២៥នាក់ និងសម្ភោធកាត់ខ្សែបូឆ្លងផ្លូវចូលវត្ត ព្រមទាំងបើកការដ្ឋានបន្តចាក់សាបទីធ្លារ រួមទាំងប្រគេននូវបច្ច័យតម្កល់សម្រាប់កសាងសមិទ្ធផលផ្សេងៗក្នុង វត្តឧត្តមត្រៃសិក្ខារាម (ហៅវត្តកំប្រង់) ដែលមានទីតាំងស្ថិតនៅក្នុង ភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

នាពេលរសៀលមុននឹងទៅដល់ វត្តឧត្តមត្រៃសិក្ខារាម (ហៅវត្តកំប្រង់) ដើម្បីជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្តីសុខ និងបន្តកម្មវិធីនាថ្ងៃស្អែក លោក ដួង តារា និងក្រុមការងារបានឆ្លៀតចូលសួរសុខទុកបងប្អូនកងកម្លាំងក្នុងកងពលតូចថ្មើជើងលេខ៥៣ ហើយក៏មានការទទួលស្វាគមន៍យ៉ាងរួសរាយរាក់ទាក់ពីលោមឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ និងកងកម្លាំងក្រោមឱវាទថែមទៀតផង ហើយក៏បានថតរូបអនុស្សាវរីយ៍ផងដែរ។ បន្ទាប់ពីបានជួបសំណេះសំណាលគ្នាបានមួយសន្ទុះ លោកនិងក្រុមការងារបានបន្តដំណើរចូលទៅក្នុង វត្តឧត្តមត្រៃសិក្ខារាម (ហៅវត្តកំប្រង់) ដើម្បីប្រារព្ធពិធីក្រុងពាលី ៕

To Top