ព័ត៌មានជាតិ

សម្តេចតេជោ អញ្ជើញបិទ សន្និបាត កាយរឹទ្ធជាតិកម្ពុជា

ភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតកាយរឹទ្ធជាតិកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។

កាយរឹទ្ធិជាតិកម្ពុជា គឺជាចលនាអប់រំ ក្រៅប្រព័ន្ធយ៉ាងសកម្មមួយ ដែលបានចូលរួមគាំទ្រដល់ប្រព័ន្ធអប់រំនៅកម្ពុជា និងបានចូលរួមយ៉ាងជោគជ័យ ក្នុងសកម្មភាពស្ម័គ្រចិត្តក៏ដូចអនុវត្តគម្រោងសហគមន៍ផ្សេងៗ តាមរយៈការផ្សារភ្ជាប់កុមារ និងយុវជនទៅក្នុងសហគមន៍នានា។

សូមរំលឹកថា កម្ពុជាបានបង្កើតក្រុមកាយរឹទ្ធកាលពីឆ្នាំ ១៩៤៣ តែមិនទាន់ចូលជាកាយរឹទ្ធ ពិភពលោកនោះទេ ។ ដោយសារសង្គ្រាម ក្រុមកាយរឹទ្ធនេះ ក៏ត្រូវបានរំសាយ ហើយក្រោយចប់សង្គ្រាម គឺនៅឆ្នាំ ១៩៩៩ ទើបកម្ពុជា បានបង្កើតក្រុមនេះជាថ្មី និងនៅក្នុងឆ្នាំ ២០០៦ ក៏មានការប្រជុំធំមួយរហូតដល់ឆ្នាំ ២០០៨ កម្ពុជាក៏បានចូលរួមសកម្មភាព កាយរឹទ្ធពិភពលោក ។

លើសពីនេះ កាយរឹទ្ធិជាតិកម្ពុជា គឺជាធនធានដ៏មានសារៈសំខាន់ ដែលត្រូវតែអភិវឌ្ឍធនធានទាំងនេះ ឱ្យមានសក្តានុពលពេញ លេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ដើម្បីឱ្យពួកគេក្លាយទៅជាពលរដ្ឋ មានការទទួលខុសត្រូវ ក្នុងសង្គម និងជាសមាជិកសកម្ម ក្នុងសហគមន៍ នៅតាមមូលដ្ឋាន រស់នៅដោយផ្អែកលើមូលដ្ឋានរៀន ដោយអនុវត្តជាក់ស្តែង និងវិធីកាយរឹទិ្ធកម្ម ៕

To Top