ព័ត៌មានជាតិ

រសៀលនេះ សម្តេចតេជោ អញ្ជើញជាអធិបតីភាព​​ បើកកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីស្ត្រីលើកទី២

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងជាប្រធានអាស៊ាន នៅរសៀលថ្ងៃ១២ តុលានេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីស្ត្រីលើកទី២ ដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធវីដេអូផង នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។

កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនស្ត្រី នៅក្នុងអាស៊ាន»។ កិច្ចប្រជុំនេះ នឹងមានអ្នកចូលរួមដោយផ្ទាល់ មានប្រមាណ ៣០០នាក់ និងតាមប្រព័ន្ធវីដេអូ ប្រមាណ ៥០០នាក់។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីស្ត្រីលើកទី២នេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះបើក និងបិទកិច្ចប្រជុំ។ ក្រៅពីនោះ ក៏មានបទអន្តរាគមន៍ ពីវាគ្មិនពិសេសៗផងដែរ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top