ព័ត៌មានជាតិ

បញ្ជូនខ្លួនយុវជន សង្ស័យ១៤នាក់ ទៅកាន់តុលាការ ដើម្បីចាត់ការ ជាប់ពាក់ព័ន្ធនឹង បទល្មើសចោរកម្ម និង ប្លន់

ភ្នំពេញ: សមត្ថកិច្ចនគរបាលខ័ណ្ឌដង្កោ កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២២នេះ បានបញ្ជូនខ្លួន ជនសង្ស័យចំនួន១៤ នាក់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ជាប់ ពាក់ព័ន្ធករណីប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោ ប្រព្រឹត្ត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅ ចំណុចក្បែរស្តុបទួលពង្រ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា: ជនសង្ស័យទាំង១៤នាក់ មានឈ្មោះ ៖ ១- ឈ្មោះ ផាន់ ឧត្តម ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកម្រៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ២-ឈ្មោះ ភឿន ទេពផន ហៅ ផន ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៣- ឈ្មោះ ចាន់ថា វុទ្ធា ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិកម្រៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៤-ឈ្មោះ ពេជ្រ សាមែន ហៅ ពេជ្រ សំអេន ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៥ ផ្លូវលំ ភូមិកម្រៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៥-ឈ្មោះ សោម វឌ្ឍន: ហៅ ណាក់ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦៧២ ផ្លូវលេខ០៨ បុរីលឹមឈាងហាក់ ភូមិម័លសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៦-ឈ្មោះ ឃ្លោក រ៉ូ ហៅ ពៅ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅតារាងបាល់ទាត់កាឡាក់ស៊ី ផ្លូវបេតុងទួលពង្រ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៧-ឈ្មោះ ហាក់ ឆៃហេង ហៅ ហាក់ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅតារាងបាល់ទាត់កាឡាក់ស៊ី ផ្លូវបេតុងទួលពង្រ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៨-ឈ្មោះ ផាត ដាវីត ហៅ វីត ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៩-ឈ្មោះ ឈួរ សឿម៉េង ហៅ សឺ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ១០-ឈ្មោះ រឿន វឌ្ឍពណ្ណរាយ ហៅ រាជ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ១១-ឈ្មោះ មុំ សុវណ្ណារិទ្ធិ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ១២-ឈ្មោះ ពេជ្រ សំណាង ភេទប្រុស ជនជាតិខ្មែរ មុខរបរបុគ្គលិកណាហ្គាវើល ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ១៣-ឈ្មោះ ឌី ធារិទ្ធ ហៅ រិទ្ធ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ និង  ១៤-ឈ្មោះ ផល ផាត់យុទ្ធ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

ចំណែកឯ វត្ថុតាងដែលសមត្ថកិច្ចនគរបាល ដកហូតបាន រួមមាន: ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខភ្នំពេញ1BP-8395, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1HR-4190, ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1JM-3508, ម៉ូតូម៉ាកហុងហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1JL-2484, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ 1JJ-3442, កាបូបលុយពណ៌ខ្មៅ ចំនួន១ កាំបិតប៉័ងតោ ចំនួន០១, ទូរស័ព្ទដៃម៉ាក Iphone 6 Plus ពណ៌ទឹកមាស ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាក Iphone 7 Plus ពណ៌ទឹកមាស ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាក Iphone 7 Plus ពណ៌ខ្មៅ ចំនួន០១គ្រឿង, កាំបិតកែច្នៃប្រវែង១៧សង់ទីម៉ែត្រ ចំនួន១ដើម៕

ដោយ: លីហ្សា

To Top