ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញសម្ពោធដាក់ ឱ្យប្រើប្រាស់អគារទំនើបហ្វឹកហាត់ បាញ់គ្រាប់ពិតអាវុធខ្លី

កណ្ដាល៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារទំនើបហ្វឹកហាត់បាញ់ គ្រាប់ពិតអាវុធខ្លី និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ដ្រី នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើង បណ្ឌិត្យសភានគរបាលកម្ពុជា មានទីតាំងស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សូមបញ្ជាក់ថា អគារនេះសាងសង់ឡើង ស្របតាមស្ដង់ដាអន្ដរជាតិ ដោយបំពាក់សម្ភារៈទំនើប ដើម្បីបម្រើដល់ការហ្វឹកហាត់បាញ់ គ្រាប់ពិតអាវុធខ្លីរបស់និស្សិត សិក្ខាកាម និងសិស្សនគរបាល ដែលបានមកសិក្សានៅ បណ្ឌិត្យសភានគរបាលកម្ពុជា ហើយចាប់ផ្តើមដំណើរការ បើកការដ្ឋានសាងសង់ កាលពីនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

ជាងនេះទៅទៀត ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធរឹងមួយទៀតគឺ អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី បានបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់ឱ្យប្រើប្រាស់នេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ទទួលបន្ទុកក្នុងការសាងសង់ ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ៕

To Top