នយោបាយ

សម្ដេចតេជោ ចំអកឱ្យក្រុមប្រឆាំងថា ល្ងង់ពេកបានបង្កើត កំហុសធំ២ រហូតនាំទុក្ខដល់អ្នកគាំទ្រ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចំអកឱ្យក្រុមប្រឆាំង ដែលដឹកនាំដោយ លោក សម រង្ស៊ី ដែលសម្តេច បានហៅជាចោរក្បត់ជាតិនោះ ថា បានបង្កើតកំហុស យុទ្ធសាស្រ្តធំ២ រហូតនាំទុក្ខដល់អ្នកគាំទ្រ របស់ខ្លួន ។

ថ្លែងក្នុងឱកាសអញ្ជើញចុះឈ្មោះបោះឆ្នោតថ្មី និងប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំហុសទាំងពីរនោះរួមមាន ទី១ គឺការប្រមូលមនុស្ស រត់ចេញទៅក្រៅប្រទេស ធ្វើឱ្យក្បាលម៉ាស៊ីនដឹកនាំដាច់ និងកំហុសទី២ គឺ ការដកខ្លួនចេញពីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ។

សម្តេចតេជោ ហ៊ុន សែន ក៏បានដាស់តឿនទៅក្រុមប្រឆាំងទាំងអស់ថា មេដឹកនាំទន់ខ្សោយរបស់ខ្លួន ដែលបានបង្កើតកំហុសធំៗទាំងនោះ សក្តិសមជាមេដឹកនាំ យុទ្ធសាស្រ្តសម្រាប់បក្ស នយោបាយមួយនេះ ដែរឬទេ ៕

To Top